គោលលទ្ធិនៃសេចក្តីជំនឿ

BACK

ព្រះ

យើងជឿដល់ព្រះពិតតែមួយ ហើយទ្រង់ជាព្រះអទិករនៃឋានសូគ៌និងផែនដី ។ ព្រះមានគ្រប់ទាំងព្រះចេស្តាប្រាជ្ញាដ៏ឥតខ្ចោះ ត្រឹមត្រូវក្នុងការវិនិច្ឆ័យ ហើយពោរពេញទៅដោយសេចក្តីស្មោះត្រង់និងសេចក្តីស្រឡាញ់មិនចេះប្រែប្រួល។ ព្រះទ្រង់ជាអធិបតេយ្យដែលគ្រប់គ្រងលើគ្រប់ទាំងអ្វីៗ ទោះជាមើលឃើញឬមើលមិនឃើញ ជាអ្នកគង្វាលដែលជូយសង្គ្រោះដល់អស់អ្នកបាត់បង់និងអស់អ្នកដែលគ្មានទីពឹង ។ ព្រះទ្រង់ជាទីជំរកនិងជាបន្ទាយដល់អ្នកដែលនៅក្នុងសេចក្តីត្រូវការ ។ ព្រះជាភ្លើងដែលឆេះធ្លោ ល្អឥតខ្ចោះហើយបរិសុទ្ធ យឺតនឹងខឹង ហើយពេញទៅដោយសេចក្តីមេត្តាករុណា ។ ទ្រង់លួងលោមដូចជាម្តាយដ៏ស្រឡាញ់ហ្វឹកហ្វឺននិងប្រដៅដំរង់ដូចជាឳពុកដែលយកចិត្តទុកដាក់ព្រមទាំងមានសេចក្តីមេត្រីដូចជាស្វាមីដ៏ស្មោះត្រង់ យើងទទួលព្រះជាព្រះវបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធ ។

ព្រះវរបិតា

ព្រះជាព្រះវបិតាទ្រង់ជាប្រភពនៃជីវិតទាំងអស់ ។ នៅក្នុងទ្រង់មានជីវិតមានចលនានិងអត្តភាព ។ ព្រះវបិតាស្វែងរកដល់អស់អ្នកដែលថ្វាយបង្គំទ្រង់ដោយវិញ្ញាណនិងសេចក្តីពិត ព្រមទាំងស្តាប់បង្គាប់គ្រប់ទាំងសេចក្តីអធិស្ធានដល់អស់អ្នកដែលស្វែងរកទ្រង់ ។

នៅក្នុងពេលវេលាដែលបានចប់សព្វគ្រប់ ព្រះវរបិតាបានចាត់ព្រះរាជបុត្រាដើម្បីឲ្យមកសង្គ្រោះដល់មនុស្សលោក ។ តាមរយះព្រះយេស៊ូវគ្រីស្ទ ព្រះវរបិតាទទួលយកដល់អស់អ្នកដែលឆ្លើយតបដោយសេចក្តីជំនឿរបស់ខ្លួន អត់ទោសដល់អស់អ្នកដែលលន់តួអំពើបាបរបស់ខ្លួនហើយចូលទៅក្នុងការចងចំណងមេត្រីភាពជាមួយគេទាំងអស់គ្នា ។ ព្រះទ្រង់ប្រទានព្រះជាជំនួយគឺជាព្រះវិញ្ញាណបរិសុទ្ធដល់គ្រប់កូនព្រះអង្គ ។ ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ជាព្រះដ៏បង្កើតនិងជាព្រះអង្គដ៏ប្រោសលោះ ទ្រង់ទ្រទ្រង់លោកីយរហូតទៅដល់អស់កល្ប ។

ព្រះរាជបុត្រា

គឺដោយតាមរយះព្រះរាបុត្រាដែលគ្រប់របស់ទាំងអស់បានបង្កើតមកហើយទ្រទ្រង់គឺជារូបភាពនៃព្រះដែលមើលពុំឃើញ ។ ទ្រង់ចាប់កំណើតមកដោយសារព្រះវិញ្ញាណបរិសុទ្ធ ហើយប្រសូតមកពីស្រីព្រហ្មចារីនាងម៉ារា ។ ព្រះយេស៊ូវប្រសូត្រមកជាមនុស្សដើម្បីប្រោសលោះមនុស្សដែលបាត់បង់ ។ ទ្រង់សំដែងមកជាព្រះដ៏ពេញលក្ខណះ តាមជីវិតរបស់ទ្រង់ដែលចុះចូលស្តាប់បង្គាប់ហើយដែលគ្មានបាបទាល់តែសោះ ។ តាមរយះព្រះបន្ទូលនិងកិច្ចការរបស់ទ្រង់ ព្រះយេស៊ូវបានប្រកាសពីនគររបស់ព្រះដោយប្រកាសប្រាប់នូវដំណឹងល្អដល់អ្នកក្រីក្រ រំដោះអស់អ្នកដែលបានជាប់ជាឈ្លើយ ហើយប្រោសមនុស្សខ្វាក់ឲ្យបានភ្លឺឡើង​​ ព្រះគ្រីស្ទមានជ័យជំនះទៅលើអំពើបាបដោយសារការសុគតរបស់ទ្រង់ ហើយទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយបានដំកើងឡើងជាព្រះអម្ចាស់នៃការបង្កើតនឹងដល់ពួកជំនុំ ។ ព្រះអង្គសង្គ្រោះនៃពិភពលោកអញ្ជើញដល់គ្រប់មនុស្សទាំងអស់ឲ្យបានជាផ្សះផ្សាជាមួយព្រះដោយទ្រង់ប្រទាននូវសន្តិភាពដល់អស់អ្នកដែលនៅជិតឬឆ្ងាយ ហើយហៅគេទាំងអស់គ្នាឲ្យបានដើរតាមទ្រង់តាមរយះនៃឈើឆ្កាង ។ រហូតដល់ពេលដែលព្រះអម្ចាស់ទ្រង់យាងត្រឡប់មកវិញ ក្នុងសិរីរុងរឿងរបស់ព្រះអង្គជួយអង្វរជំនួសអស់អ្នកដែលជឿដល់ទ្រង់ បំពេញកិច្ចដូចជាមេធាវីរបស់គេព្រមទាំងហៅគេទាំអស់គ្នាឲ្យបានធ្វើជាទីបន្ទាល់របស់ទ្រង់ ។

ព្រះវិញ្ញាណបរិសុទ្ធ

ព្រះវិញ្ញាណបរិសុទ្ធ អ្នកណែនាំ ជាព្រះចេស្តាដែលប្រកបដោយប្រឌិតញាណ ជាវត្តមាននិងជាគតិបណ្ឌិតរបស់ព្រះ ។ ព្រះវិញ្ញាណទ្រង់ណែនាំមនុស្សឲ្យដឹងយល់នូវអំពើបាបរបស់ខ្លួន ទ្រង់ប្រទានជីវិតមួយថ្មីដល់គេ ព្រមទាំងដឹកនាំ ណែនាំគេឲ្យទៅក្នុងគ្រប់ទាំង សេចក្តីពិត ។ តាមរយះព្រះវិញ្ញាណ អ្នកជឿទាំងអស់គ្នាបានជ្រមុជទឹកក្នុងរូបកាយតែមួយ ។

ព្រះវិញ្ញាណដែលសណ្ធិតនៅក្នុងគេទាំងអស់គ្នា បានធ្វើជាបន្ទាល់ថាគេជាកូនរបស់ព្រះ បានប្រទានឲ្យដល់គេនូវអំណោយទានដើម្បីខាងការបំរើ ប្រទានឲ្យគេអាចនឹងធ្វើជាទីបន្ទាល់ ព្រមទាំបង្កើតផលផ្លែនៃសេចក្តីសុចរិតនៅក្នុងគេទាំងអស់គ្នា ។ ដោយទ្រង់ជាអ្នកជួយលោងលួមកំសាន្តចិត្ត ព្រះវិញ្ញាណបរិសុទ្ធ ជួយដល់កូនព្រះអង្គទាំងអស់គ្នា នៅពេលដែលគេទន់ខ្សោយ​ ជួយទទូចអង្វរដល់គេទៅតាមបំណងព្រះហឬទ័យនៃព្រះនឹងធានារ៉ាប់រងដល់គេនូវជីវិតដ៏នៅអស់កល្បជានិច្ច ។