KC

ព្រះវិហារគ្រីស្ទានខ្មែរសាំងឡូរ៉ង់


ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះរាជបុត្រា​វិញ នោះ​នឹង​មិន​ឃើញ​ជីវិត​សោះ​ឡើយ គឺ​សេចក្តី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ឯង។

យ៉ូហាន ៣:៣៦

ព្រឹត្តិការណ៏ថ្មីៗ

គោលលទ្ធិនៃសេចក្តីជំនឿ

គោលបំណង

ព្រះវិហារគ្រីស្ទានខ្មែរសាំងឡូរ៉ង់ គឺជាកន្លែងមួយដែលពួកជំនុំជួបជុំគ្នាថ្វាយបង្គំព្រះអទិករនៃយើង ដែលជាព្រះអង្គសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។

យើងទាំងអស់គ្នាចង់ឲ្យមានការចំរើនឡើង ខាងព្រលឹងវិញ្ញាណ ដោយការថ្វាយបង្គំ ការបង្រៀន ការប្រកបគ្នាទៅវិញទៅមក ព្រមទាំងការអធិស្ធាន ប្រយោជន៏ឲ្យគ្រប់គ្នាបានមាំមួនឡើងខាងព្រលឹងវិញ្ញាណ ក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ នឹងខិតខំធ្វើការបំរើព្រះ ក្នុងការធ្វើឲ្យមានឡើងវិញនូវចំណងមេត្រីភាពរវាងព្រះហើយនិងមនុស្ស ដែលមាននៅក្នុងទីក្រុងម៉ុងរេអាល់ ខេត្តកេបិច ប្រទេសកាណាដានិងនៅជុំវិញពិភពលោកទាំងមូល ។

សង្ខេបប្រវត្តិ

ប្រជាជនខ្មែរយើងភាគច្រើនដែលបានចូលមករស់នៅក្នុងប្រទេសកាណាដាគឺក្នុងនាមជាជនភៀសខ្លួន​។ គេទាំងអស់គ្នាមានជីវិតរស់នៅដោយបានឆ្លងកាត់ពីទីលានពិឃាតក្នុងរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ។ គេទាំងអស់គ្នាគឺនៅក្នុងចំណោមមនុស្សជាង៣០០០០០ដែលបានរត់ភៀសខ្លួនចេញពីផ្ទះសំបែងនិងប្រទេសរបស់ខ្លួនពីរបបខ្មែរក្រហមដោយបានប្រថុយជីវិតឆ្លងកាត់គ្រាប់មីន ។

មានបងប្អូនខ្មែរយើងមួយចំនួនបានទទួលជឿព្រះអង្គកាលគេរស់នៅជំរុំជនភៀសខ្លួនក្នុងប្រទេសថៃ ។ ប៉ុន្តែគួរឲ្យសោកស្តាយនៅពេលដែលគេបានចូលមករស់នៅក្នុងប្រទេសកាណាដានាឆ្នាំ១៩៨០ ពួកគេបានបាត់បង់ជំនឿរបស់ខ្លួន ។

គឺមានតែមួយចំនួនតូចបានស្វះស្វែងរកពួកជំនុំគ្រីស្ទាន ។ មានគ្រួសារមួយបានចូលមករួមថ្វាយបង្គំព្រះអង្គនៅព្រះវិហារគ្រីស្ទានបងប្អូនមេណូនិតនៅតំបន់សាំងឡូរ៉ង់ ។

បន្ទាប់មកទៀតមានបងប្អូនរួមជំនឿផ្សេងទៀតបានចូលមករួមថ្វាយបង្គំជាមួយដែរ ។

ដោយសារបញ្ហាទំនៀមទំលាប់និងភាសាខ្មែរ​ ពួកគេបានស្នើរសុំទៅពួកជំនុំសាំងឡូរ៉ង់ដើម្បីអនុញ្ញាតឲ្យថ្វាយបង្គំព្រះអង្គជាភាសានិងជាក្រុមរបស់ខ្លួន ដើម្បីពង្រីកការងាររបស់ព្រះអង្គទៅកាន់ជនភៀសខ្លួនខ្មែរផ្សេងៗទៀត ។

នៅដើមឆ្នាំ១៩៨៨ ចំនួនអ្នកជឿក៏បានកើនឡើង​។ បន្ទាប់មកពួកជំនុំសាំងឡួរ៉ង់បារាំងបានជួយក្នងការផ្តល់ទីកន្លែងសំរាប់ថ្វាយបង្គំព្រះអង្គ ។


បច្ចុប្បននេះ

ថ្វីត្បិតតែពួកជំនុំខ្មែរមានវ័យក្មេង​ សមាជិកនៃពួកជំនុំចង់ឃើញឲ្យនគរព្រះមានភាពចំរើនធំធាត់ឡើង ។

យើងយល់ឃើញថាមានសារះសំខាន់នៃទំនាក់ទំនងរវាងទំនៀមទំលាប់និងជំនឿគឺថ្វីត្បិតតែយើងត្រឡប់ក្លាយជាគ្រីស្ទានក៏ដោយយើងក៏យើងមិនត្រឡប់ទៅជាសាសន៏ ស នុះឡើយ ។

យើងកើតមកជាអ្នកកាន់ពុទ្ធសាសនាមានការភ័យខ្លាចក្នុងការបាត់បង់នូវទំនៀមទំលាប់របស់ខ្លួននៅពេលដែលត្រឡប់ទៅជាអ្នក   គ្រីស្ទាន ក៏ប៉ុន្តែថ្វីត្បិតយើងក្លាយជាគ្រីស្ទានក៏ដោយគឺយើងនៅតែជាជនជាតិខ្មែរដដែលដោយព្រមលះបង់ចោលនូវអ្វីៗដែលប្រឆាំងនឹងបំណងព្រះហឬទ័យរបស់ព្រះអង្គ ។

ដំណឹងល្អ

ទីបន្ទាល់

អធិប្បាយព្រះបន្ទូល

សំរាប់ច្រៀងសសើរព្រះ

គេហះទំព័រផ្សេងៗ

និកាយ

បងប្អូនមេណូនិត
(Mennonite Brethren Churches)

ពេលថ្វាយបង្គំព្រះ

សាលារៀនថ្ងៃអាទិត្យ 9:30-10:30AM

ថ្ងៃអាទិត្យ​ 10:30AM – 12:00PM