ជំហ៊ានទី១
បំណងព្រះហឬទ័យនៃព្រះគឺសន្តិភាពនិងជីវិត ។
ព្រះទ្រង់ស្រឡាញ់លោកអ្នកហើយទ្រង់ប្រទាននូវសន្តិភាពព្រមទាំងជីវិតដ៏ពេញបូរិបូណ៌ដ៏អស់កល្ប ។ ព្រះគម្ពីរសំដែងមកថា:
«យើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។» រ៉ូម ៥៖១
«ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ។» យ៉ូហាន ៣៖១៦
«តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង ។» យ៉ូហាន ១៖១០
ហេតុដូចម្តេចបានជាមនុស្សជាច្រើនគ្មាននូវសន្តិភាពនិងជីវិតដ៏ពេញបរិបូណ៌ដែលព្រះអង្គទ្រង់គ្រោងឲ្យយើងរាល់គ្នាមាននោះ ?

ជំហ៊ានទីពីរ
បញ្ហារបស់យើងគឺការញែកដាច់ចេញ
ព្រះទ្រង់បង្កើតយើងមកឲ្យបានដូចជាអង្គព្រះអង្គគឺឲ្យមានជីវិតដ៏ពេញបរិបូណ៌ ។
ព្រះអង្គមិនបានបង្កើតយើងមកឲ្យដូចជាមនុស្សយន្តដែលជាស្វ័យប្រវត្តិស្រឡាញ់ហើយគោរព
ដល់ព្រះអង្គនោះទេ ។ ទ្រង់ប្រទានឲ្យយើងរាល់គ្នាមានប្រាជ្ញាក្នុងការគិតនិងក្នុងការជ្រើសរើសដោយខ្លួនឯង ។
យើងរាល់គ្នាបានជ្រើសរើសយកការមិនស្តាប់ជាជាងស្តាប់បង្គាប់ដល់ព្រះហើយដើរតាមផ្លូវរបស់យើង រៀងៗខ្លួន ។ សព្វថ្ងៃនេះយើងនៅតែប្រកាន់ការរបស់យើងដដែល ។ លទ្ធផលនោះគឺការញែកដាច់ចេញរវាងព្រះហើយនឹងយើងរាល់គ្នា ។
ព្រះគម្ពីរសំដែងមកថា:
«ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ»។ រ៉ូម ៣៖២៣
«ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»។ រ៉ូម ៦៖២៣
គ្រប់ៗគ្នាសាកល្បងគ្រប់ទាំងមធ្យោបាយរបស់ខ្លួនដើម្បីធ្វើជាស្ពានចង់ឆ្លងកាត់ចន្លោះដែលញែកដាច់ចេញរវាងគេ ហើយនិងព្រះ ។

ព្រះគម្ពីរសំដែងមកថា:
«មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់វិញ។ » ។សុភាសិត ១៤៖១២
«គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ» ។ អេសាយ ៥៩៖២
ត្បិតគ្មានផ្លូវណាទៀតសោះគឺមានផ្លូវតែមូយប៉ុណ្ណោះ ។

ជំហ៊ានទី៣
ស្ពានសំរាប់ឆ្លងទៅកាន់ព្រះគឺឈើឆ្កាង
ដើម្បីដោះស្រាយនូវបញ្ហារបស់យើងគឺមានតែព្រះអង្គព្រះយេស៊ូវតែមួយប៉ុណ្ណោះដែលអាចជួយយើងបាន ។
ទ្រង់បានសុគតនៅលើឈើឆ្កាងហើយមានព្រះជន្មរស់ឡើងវិញ ទទួលផ្ទុកនូវអំពើបាបរបស់យើងរាល់គ្នាហើយទ្រង់ធ្វើជាស្ពានឆ្លងរវាងយើងហើយនឹងព្រះ ។
ព្រះគម្ពីរសំដែងមកថា:
«ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ និងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ» ។ ធីម៉ូថេទី១ ២៖៥
«ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ » ។ ពេត្រុសទី១ ៣៖១៨
ព្រះទ្រង់ប្រទានផ្លូវតែមួយសំរាប់យើង ។ យើងគ្រប់គ្នាត្រូវតែសំរសចចិត្តដើម្បីជ្រើសរើស ។

ជំហ៊ានទី៤
ចំលើយរបស់យើងគឺទទួលព្រះគ្រីស្ទ
យើងត្រូវតែជឿលើព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ហើយជាព្រះអង្គសង្គ្រោះព្រមទាំងយាងទ្រង់មកគង់នៅក្នុងចិត្ត របស់យើង ។
ព្រះគម្ពីរសំដែងមកថា:
«មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ »។ វិវរណះ ៣៖២០
«ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ» ។ យ៉ូហាន ១៖១២
«បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត» ។ រ៉ូម១០៖៩

តើលោកអ្នកស្ថិតនៅទីណា ?
តើលោកអ្នកសំរេចចិត្តយាងព្រះអម្ចាស់យេស៊ូវគ្រីស្ទមកនៅក្នុងពេលឥឡូវនេះឬទេ ?
នេះជារបៀបដែលលោកអ្នកអាចទទួលព្រះអង្គបាន:
១ ទទួលស្គាល់ថាលោកអ្នកជាអ្នកមានបាប ។
២ សំរេចចិត្តលះបង់អំពើបាបចោលចេញ គឺការប្រែចិត្ត ។
៣ ជឿថាព្រះគ្រីស្ទទ្រង់បានសុគតនៅលើឈើឆ្កាងដើម្បីលោកអ្នក ហើយទ្រង់មានព្រះជន្មរស់ឡើងវិញ ។
៤ តាមរយះនៃការអធិស្ធាន យាងព្រះអង្គព្រះយេស៊ូវមកគង់ក្នុងចិត្តរបស់លោកអ្នកតាមរយះ នៃព្រះវិញ្ញាណបរិសុទ្ធ ។ ទទួលជឿដល់ទ្រង់ជាព្រះអម្ចាស់និងជាព្រះអង្គសង្គ្រោះ ។
ជំហ៊ានទី ៥
គឺជាការអធិស្ធាន
នេះជាលំនាំនៃការអធិស្ធាន
ព្រះអង្គម្ចាស់យេស៊ូវអឺយ! ទូកបង្គំដឹងថាទូលបង្គំជាមនុស្សមានបាបហើយត្រូវការការអត់ទោសបាបពីព្រះអង្គ ។
ទូលបង្គំជឿថាទ្រង់បានសុគតនៅលើឈើឆ្កាងគឺដើម្បីបាបរបស់ទូលបង្គំ ។ ទូកបង្គំចង់បែរចិត្តចេញពីអំពើបាបនៃទូលបង្គំ ។ ទូលបង្គំសូមយាងព្រះអង្គមកគង់នៅក្នុងបល្ល័ងចិត្តទូលបង្គំ ។
ទូលបង្គជឿទុកចិត្តដល់ទ្រង់ហើយព្រមដើរតាមទ្រង់ទុកជាព្រះអម្ចាស់និងជាព្រះអង្គសង្គ្រោះ ។
ក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ អាមែន ។
ការធានារ៉ាប់រងរបស់ទ្រង់គឺជាព្រះបន្ទូលរបស់ទ្រង់

បើសិនជាលោកអ្នកអធិស្ធាននូវសេចក្តីអធិស្ធានទាំងអស់ខាងលើនេះព្រះគម្ពីរសំដែងមកថា៖
«គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ » ។ រ៉ូម ១០៖១៣
តើលោកអ្នកបានយាងព្រះអង្គដោយអស់អំពីចិត្តមកគង់នៅក្នុងជីវិតរបស់លោកអ្នកឬទេ?
តើទ្រង់គង់នៅឯណានៅពេលឥឡូវនេះ? តើទ្រង់ប្រទានអ្វីខ្លះដល់លោកអ្នក?
«ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន » ។ អេភេសូ ២៖ ៨-៩
ព្រះគម្ពីរសំដែងមកថា៖
«ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ ខ្ញុំបានសរសេរសេចក្តីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ» ។ យ៉ូហានទី១ ៥៖ ១២ -១៣
នេះជាការចាប់ផ្តើមជាដំបូងក្នុងជីវិតដ៏ប្រសើរជាមួយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
ដើម្បីឲ្យបានចាក់ឬសក្នុងទំនាក់ទំនងជាមួយព្រះអង្គ លោកអ្នកត្រូវធ្វើ :
១ អានព្រះគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យបានស្គាល់ដល់ព្រះគ្រីស្ទឲ្យកាន់តែច្បាស់ ។
២ និយាយទៅកាន់ព្រះអង្គដោយការអធិស្ធាន ។
៣ ប្រាប់ដល់អ្នកឯទៀតពីព្រះគ្រីស្ទ ។
៤ ចូលរួមថ្វាយបង្គំ រួមការប្រកប ព្រមទាំងរួមបំរើព្រះអង្គជាមួយនិងអ្នកគ្រីស្ទានឯទៀតនៅក្នុងព្រះវិហារណា ដែលប្រកាសប្រាប់ពីព្រះគ្រីស្ទ ។
៥ បង្ហាញពីជីវិតថ្មីរបស់លោកអ្នកដោយសំដែងចេញជាសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ដល់អ្នកផ្សេងៗ ឯទៀត ។
ប្រើរូបភាពមានការអនុញ្ញាតពី OMF