ដំណឹងល្អ

BACK

ជំហ៊ានទី១

បំណងព្រះហឬទ័យនៃព្រះគឺសន្តិភាពនិងជីវិត ។

ព្រះទ្រង់ស្រឡាញ់លោកអ្នកហើយទ្រង់ប្រទាននូវសន្តិភាពព្រមទាំងជីវិតដ៏ពេញបូរិបូណ៌ដ៏អស់កល្ប ។​ ព្រះគម្ពីរសំដែងមកថា:

«យើង​បាន​មេត្រី​នឹង​ព្រះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។» រ៉ូម ៥៖១

«ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ ។» យ៉ូហាន ៣៖១៦

«តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង ។» យ៉ូហាន ១៖១០

ហេតុដូចម្តេចបានជាមនុស្សជាច្រើនគ្មាននូវសន្តិភាពនិងជីវិតដ៏ពេញបរិបូណ៌ដែលព្រះអង្គទ្រង់គ្រោងឲ្យយើងរាល់គ្នាមាននោះ ?

ជំហ៊ានទីពីរ

បញ្ហារបស់យើងគឺការញែកដាច់ចេញ

ព្រះទ្រង់បង្កើតយើងមកឲ្យបានដូចជាអង្គព្រះអង្គគឺឲ្យមានជីវិតដ៏ពេញបរិបូណ៌ ។

ព្រះអង្គមិនបានបង្កើតយើងមកឲ្យដូចជាមនុស្សយន្តដែលជាស្វ័យប្រវត្តិស្រឡាញ់ហើយគោរព

ដល់ព្រះអង្គនោះទេ ។​ ទ្រង់ប្រទានឲ្យយើងរាល់គ្នាមានប្រាជ្ញាក្នុងការគិតនិងក្នុងការជ្រើសរើសដោយខ្លួនឯង ។

យើងរាល់គ្នាបានជ្រើសរើសយកការមិនស្តាប់ជាជាងស្តាប់បង្គាប់ដល់ព្រះហើយដើរតាមផ្លូវរបស់យើង រៀងៗខ្លួន ។  សព្វថ្ងៃនេះយើងនៅតែប្រកាន់ការរបស់យើងដដែល ។ លទ្ធផលនោះគឺការញែកដាច់ចេញរវាងព្រះហើយនឹងយើងរាល់គ្នា ។

ព្រះគម្ពីរសំដែងមកថា:

«ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ»។ រ៉ូម ៣៖២៣

«ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា»។ រ៉ូម ៦៖២៣

គ្រប់ៗគ្នាសាកល្បងគ្រប់ទាំងមធ្យោបាយរបស់ខ្លួនដើម្បីធ្វើជាស្ពានចង់ឆ្លងកាត់ចន្លោះដែលញែកដាច់ចេញរវាងគេ ហើយនិងព្រះ ។

ព្រះគម្ពីរសំដែងមកថា:

«មាន​ផ្លូវ​មួយ​ដែល​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​ល្អ ដល់​មនុស្ស តែ​ចុង​បំផុត​នៃ​ផ្លូវ​នោះ គឺ​ជា​សេចក្តី​ស្លាប់​វិញ។ » ។សុភាសិត ១៤៖១២

«គឺ​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ដែល​បាន​ខណ្ឌ​ជា​កណ្តាល​ឯង ហើយ​នឹង​ព្រះ​នៃ​ឯង​ទេ​តើ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​បាន​បាំង​ព្រះភក្ត្រ​ទ្រង់​មិន​ឲ្យ​ឯង​ឃើញ» ។ អេសាយ ៥៩៖២

ត្បិតគ្មានផ្លូវណាទៀតសោះគឺមានផ្លូវតែមូយប៉ុណ្ណោះ ។

ជំហ៊ានទី៣

ស្ពានសំរាប់ឆ្លងទៅកាន់ព្រះគឺឈើឆ្កាង

ដើម្បីដោះស្រាយនូវបញ្ហារបស់យើងគឺមានតែព្រះអង្គព្រះយេស៊ូវតែមួយប៉ុណ្ណោះដែលអាចជួយយើងបាន ។

ទ្រង់បានសុគតនៅលើឈើឆ្កាងហើយមានព្រះជន្មរស់ឡើងវិញ ទទួលផ្ទុកនូវអំពើបាបរបស់យើងរាល់គ្នាហើយទ្រង់ធ្វើជាស្ពានឆ្លងរវាងយើងហើយនឹងព្រះ ។

ព្រះគម្ពីរសំដែងមកថា:

«ពី​ព្រោះ​មាន​ព្រះ​តែ​១ ហើយ​មាន​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្តាល​ព្រះ និង​មនុស្ស គឺ​ជា​មនុស្ស​ដ៏​ជា​ព្រះគ្រីស្ទយេស៊ូវ​នោះ» ។ ធីម៉ូថេទី១ ២៖៥

«ព្រោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ » ។ ពេត្រុសទី១ ៣៖១៨

ព្រះទ្រង់ប្រទានផ្លូវតែមួយសំរាប់យើង ។ យើងគ្រប់គ្នាត្រូវតែសំរសចចិត្តដើម្បីជ្រើសរើស ។

ជំហ៊ានទី៤

ចំលើយរបស់យើងគឺទទួលព្រះគ្រីស្ទ

យើងត្រូវតែជឿលើព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ហើយជាព្រះអង្គសង្គ្រោះព្រមទាំងយាងទ្រង់មកគង់នៅក្នុងចិត្ត របស់យើង ។

ព្រះគម្ពីរសំដែងមកថា:

«មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោះ អញ​នឹង​បរិភោគ​ជា​មួយ​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ជា​មួយ​នឹង​អញ​ដែរ »។ វិវរណះ ៣៖២០

«ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ» ។ យ៉ូហាន ១៖១២

«បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត» ។ រ៉ូម១០៖៩

តើលោកអ្នកស្ថិតនៅទីណា ?

តើលោកអ្នកសំរេចចិត្តយាងព្រះអម្ចាស់យេស៊ូវគ្រីស្ទមកនៅក្នុងពេលឥឡូវនេះឬទេ ?

នេះជារបៀបដែលលោកអ្នកអាចទទួលព្រះអង្គបាន:

១ ទទួលស្គាល់ថាលោកអ្នកជាអ្នកមានបាប ។

២ សំរេចចិត្តលះបង់អំពើបាបចោលចេញ គឺការប្រែចិត្ត ។

៣ ជឿថាព្រះគ្រីស្ទទ្រង់បានសុគតនៅលើឈើឆ្កាងដើម្បីលោកអ្នក ហើយទ្រង់មានព្រះជន្មរស់ឡើងវិញ ។

៤ តាមរយះនៃការអធិស្ធាន យាងព្រះអង្គព្រះយេស៊ូវមកគង់ក្នុងចិត្តរបស់លោកអ្នកតាមរយះ  នៃព្រះវិញ្ញាណបរិសុទ្ធ​ ។  ទទួលជឿដល់ទ្រង់ជាព្រះអម្ចាស់និងជាព្រះអង្គសង្គ្រោះ ។

ជំហ៊ានទី ៥

គឺជាការអធិស្ធាន 

នេះជាលំនាំនៃការអធិស្ធាន

ព្រះអង្គម្ចាស់យេស៊ូវអឺយ! ទូកបង្គំដឹងថាទូលបង្គំជាមនុស្សមានបាបហើយត្រូវការការអត់ទោសបាបពីព្រះអង្គ ។

ទូលបង្គំជឿថាទ្រង់បានសុគតនៅលើឈើឆ្កាងគឺដើម្បីបាបរបស់ទូលបង្គំ ។ ទូកបង្គំចង់បែរចិត្តចេញពីអំពើបាបនៃទូលបង្គំ ។ ទូលបង្គំសូមយាងព្រះអង្គមកគង់នៅក្នុងបល្ល័ងចិត្តទូលបង្គំ ។

ទូលបង្គជឿទុកចិត្តដល់ទ្រង់ហើយព្រមដើរតាមទ្រង់ទុកជាព្រះអម្ចាស់និងជាព្រះអង្គសង្គ្រោះ ។

ក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ អាមែន ។

ការធានារ៉ាប់រងរបស់ទ្រង់គឺជាព្រះបន្ទូលរបស់ទ្រង់

បើសិនជាលោកអ្នកអធិស្ធាននូវសេចក្តីអធិស្ធានទាំងអស់ខាងលើនេះ​ព្រះគម្ពីរសំដែងមកថា៖

«គឺ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ព្រះអម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ » ។ រ៉ូម ១០៖១៣

តើលោកអ្នកបានយាងព្រះអង្គដោយអស់អំពីចិត្តមកគង់នៅក្នុងជីវិតរបស់លោកអ្នកឬទេ?

តើទ្រង់គង់នៅឯណានៅពេលឥឡូវនេះ? តើទ្រង់ប្រទានអ្វីខ្លះដល់លោកអ្នក?

«ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ   ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន »  ។       អេភេសូ ២៖ ៨-៩

ព្រះគម្ពីរសំដែងមកថា៖

«ឯ​អ្នក​ណា​ដែល​មាន​ព្រះរាជបុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះរាជបុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ ខ្ញុំ​បាន​សរសេរ​សេចក្តី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះនាម​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ហើយ» ។ យ៉ូហានទី១ ៥៖ ១២ -១៣ 

នេះជាការចាប់ផ្តើមជាដំបូងក្នុងជីវិតដ៏ប្រសើរជាមួយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។

ដើម្បីឲ្យបានចាក់ឬសក្នុងទំនាក់ទំនងជាមួយព្រះអង្គ លោកអ្នកត្រូវធ្វើ :

១ អានព្រះគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យបានស្គាល់ដល់ព្រះគ្រីស្ទឲ្យកាន់តែច្បាស់ ។

២ និយាយទៅកាន់ព្រះអង្គដោយការអធិស្ធាន ។

៣ ប្រាប់ដល់អ្នកឯទៀតពីព្រះគ្រីស្ទ ។

៤ ចូលរួមថ្វាយបង្គំ រួមការប្រកប ព្រមទាំងរួមបំរើព្រះអង្គជាមួយនិងអ្នកគ្រីស្ទានឯទៀតនៅក្នុងព្រះវិហារណា  ដែលប្រកាសប្រាប់ពីព្រះគ្រីស្ទ ។

៥ បង្ហាញពីជីវិតថ្មីរបស់លោកអ្នកដោយសំដែងចេញជាសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ដល់អ្នកផ្សេងៗ     ​ឯទៀត ។

ប្រើរូបភាពមានការអនុញ្ញាតពី OMF